ហាង​ទំនើប LG Premium BrandShop បើកសម្ពោធ​ដំណើរការ​សាកល្បង ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា

0
40
[the_ad id="201"]

ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជី​ហ្គៀ (G Gear ) បាន​ប្រារព្ធ​នូវ​ពិធី​សម្ពោធ​ដាក់អោយ​ដំណើរការ​សាកល្បង​នូវ  ហាង​ទំនើប LG Premium BRANDSHOP ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា ។

កម្មវិធី​នេះ​បានធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃទី ខែ វិ​ច្ឆ​កា ឆ្នាំ 2018 នៅ​អគារ​លេខ 135 ផ្លូវ​ព្រះ​មុនី          វង្ស សង្កាត់​មនោ​ម្យ ខ័​ណ្ឌ 7 មករា  រាជធានី​ភ្នំពេញ ដែលមាន​ការចូលរួម​ពី​ភ្ញៀវកិត្តិយស និង អ្នក​សារ  ព​ត៏​មាន ជាច្រើនរូប​ទៀត​ប្រមាណ​ជាង 100 នាក់ ។

ហាង​លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច LG BRANDSHOP បាន​មាន​វត្តមាន​នៅក្នុង​ប្រទេស​អស់​រយៈពេល​ជាង 7 ឆ្នាំ​មកហើយ​តាំងពី​ឆ្នាំ 2011 មកម្ល៉េះ តែដោយសារ​ការមើលឃើញ​ពី​ភាព​រីកចំរើន​របស់​ប​ច្ចេក​វិទ្យា​នៅក្នុង​តំបន់ កាន់តែ​ជឿនលឿន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ទើប​ក្រុមហ៊ុន LG និង ក្រុមហ៊ុន G Gear បាន​វិត្ត​ន៏​ខ្លួន​ពី ហាង​LG BRANDSHOP ទៅជា ហាង​ទំនើប LG Premium BRANDSHOP ដ៏​ប្រណិត​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា ។

LEAVE A REPLY

Please enter your comment!
Please enter your name here